ខ្មែរ (Khmer)

  អំពីយើង

  Tenants Victoria (អ្នកជួលផ្ទះរដ្ខ Victoria) គឺជាសេវាកម្មឥតគិតថ្លៃ និងគួរឱ្យទុកចិត្តសម្រាប់មនុស្សដែលជួលផ្ទះនៅក្នុងរដ្ឋ Victoria។ យើងផ្តល់ព័ត៌មាន និងដំបូន្មានជាភាសាជាច្រើន ដើម្បីជួយដល់អ្នកជួលផ្ទះទាំងឡាយដើម្បីជួយខ្លួនឯង។

  Tenants Victoria (អ្នកជួលផ្ទះរដ្ឋ Victoria) អាច៖

  • ជួយអ្នកដើម្បីបំពេញទម្រង់បែបបទ ឬកិច្ចព្រមព្រៀងនានាដែលទាក់ទងនឹងការជួលផ្ទះរបស់អ្នក
  • ផ្តល់ដំបូន្មានដល់អ្នក អំពីបញ្ហាជាក់លាក់មួយចំនួន ឧទាហរណ៍ ការជួសជុល ការជួល ការកើនឡើងថ្លៃជួល
  • ចរចា និងផ្តល់យោបល់ក្នុងនាមអ្នក ជាមួយនឹងម្ចាស់ផ្ទះ ឬភ្នាក់ងារអចលនទ្រព្យ
  • ជួយ ឬធ្វើជាតំណាងឱ្យអ្នកនៅឯ VCAT (សាលាជំរះក្តីស៊ីវិល និងរដ្ឋបាល)
  • និយាយទៅកាន់ក្រុមសហគមន៍របស់អ្នក អំពីសិទ្ឋិនានារបស់អ្នកជួលផ្ទះ

   

  ទាក់ទងយើង

  សេវាកម្មទាំងអស់របស់យើងគឺឥតគិតថ្លៃ និងស្ថិតនៅក្នុងតម្រូវការខ្ពស់ ហើយបើទោះបីជាទីប្រឹក្សារបស់យើងនឹងជួយមនុស្សជាច្រើនដែលអាចធ្វើទៅបាន សូមមេត្តាជ្រាបថា អាចមានការរង់ចាំយូរ ហើយយើងមិនអាចធានាថា យើងអាចជួយអ្នកគ្រប់គ្នាដែលទាក់ទងមកយើងទេ។

  ដោយសារតែអនុសាសន៍សុខភាពរបស់រដ្ឋាភិបាលថ្មីៗនេះសម្រាប់ជំងឺឆ្កួតជ្រូក (COVID-១៩) យើងកំពុងផ្លាស់ប្តូរម៉ោងសេវាកម្មប្រឹក្សាយោបល់របស់យើង។

  ខ្សែទូរសព្ទជួយអ្នកជួលផ្ទះ៖ លេខ 03 9416 2577

  ប្រសិនបើអ្នកហៅទូរសព្ទ និងប្រាប់យើង របស់អ្នក ឈ្មោះ, របស់អ្នក ភាសា និងរបស់អ្នក លេខទូរសព្ទ, យើងអាចហៅត្រឡប់ទៅអ្នកវិញ ដោយមានអ្នកបកប្រែផ្ទាល់មាត់ម្នាក់សម្រាប់អ្នក។
  ថ្ងៃច័ន្ទ, ថ្ងៃអង្គារ, ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍, ថ្ងៃសុក្រ៖ 10:00 ព្រឹក – 2:00 ល្ងាច
  បិទនៅចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកសាធារណៈ

  ដំបូន្មានសម្រាប់អ្នកជួលផ្ទះ

  សូមចំណាំថា ទំព័រផ្តល់ដំបូន្មានមិនអាចមាននៅក្នុងគ្រប់ភាសាទាំងអស់ទេ

  (please note that advice pages are not available in all languages)

  Tenants Victoria acknowledges the support of the Victorian Government.